khmer eng
  • ប្រជុំបូកសរុបលទ្ធផលចុះខណ្ឌទាំង១៤ និងត្រៀមរៀបចំធ្វើវេទិការពិគ្រោះយោបល់ស្ដីពី “បញ្ហាប្រឈម និងសំណូមពរនៅភូមិភាគទី១ រាជធានីភ្នំពេញ” នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) រួមមានឯកឧត្ដម ម៉ាន់ ឈឿន អនុប្រធានក្រុម ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា លេខាធិការ ឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា សមាជិក និងលោកជំទាវ មុំ សណ្តាប់ សមាជិកា បានអញ្ជើញប្រជុំពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
    ១. ពិនិត្យលើរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលជំនួបសំណេះសំណាល និងចុះឈ្វេងយល់អំពីបញ្ហាប្រឈម និងសំណូមពររបស់ខណ្ឌទាំង១៤ នៅភូមិភាគទី១ រាជធានីភ្នំពេញ។
    ២. ពិនិត្យលើសេចក្ដីព្រាងកម្មវិធីវេទិកាពិគ្រោះយោបល់ ស្ដីពី “បញ្ហាប្រឈម និងសំណូមពរ នៅភូមិភាគទី១ រាជធានីភ្នំពេញ” នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំសាលារាជធានីភ្នំពេញ។

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយ ឯកឧត្តម ប្រាក់ សុខុន អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចុះជួបជាមួយខណ្ឌទាំង១៤ រាជធានីភ្នំពេញ ដោយបានប្រមូលបាននូវបញ្ហាប្រឈម និងសំណូមពរ និងអាចធ្វើការវាយតម្លៃបានថា ក្រុមប្រឹក្សាសង្កាត់ទាំងអស់ ក្នុងខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ បានអនុវត្តន៍ល្អក្នុងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាការអភិវឌ្ឍមូលដ្ឋានឱ្យទទួលបានជោគជ័យ និងតាមគោលការណ៍កំណត់ដោយប្រសិទ្ធភាព ​​“ធ្វើឱ្យបាន ធ្វើឱ្យលឿន និងធ្វើឱ្យមានតម្លាភាព” ដើម្បីលើកស្ទួយដល់ជីវភាពរបស់ប្រជាពលរដ្ឋធានាបាននូវសុខសន្តិភាព និងសុវត្ថិភាពសាធារណៈ។

    ទោះបីក្រុមប្រឹក្សាសង្កាត់បានប្រឹងប្រែង និងដោះស្រាយសម្រេចកិច្ចការជាច្រើន ក៏នៅមានបញ្ហាដែលត្រូវបន្តដោះស្រាយ កែលំអរ និងជំរុញបន្ថែមជាប្រចាំតទៅមុខទៀត រួមមាន៖
    ១. ការងារភូមិ​ សង្កាត់ មានសុវត្ថិភាព
    ២. ការងារអត្តសញ្ញាណកម្ម និងអត្រានុកូលដ្ឋាន
    ៣. ការងារលទ្ធកម្មតាមមូលដ្ឋាន
    ៤. ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន
    ៥. ការងារបេឡាជាតិសន្តិសុខសង្គម (ប.ស.ស)។

    កិច្ចប្រជុំបានប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា នារសៀលថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម